មណ្ឌល​សិក្សា

លម្អិត​អំពី​កិច្ចសន្យា​ជួញដូរ​លោហធាតុ

USGFX ផ្ដល់​​កិច្ចសន្យាផលិតផល​លោហៈ​ ​ដែលទូទាត់​ភ្លាមៗ​។ ផលិតផល​លោហៈ​ដែលទូទាត់ភ្លាមៗ ​គ្មានកាលបរិច្ឆេទ​ផុត​កំណត់នោះទេ។ ស្ថានភាពនៅតែ​ចំហ ទាល់តែ​អ្នក​​សម្រេច​បិទ​វា។

តារាង​ព័ត៌មាន​អំពី​ផលិត​ផលលោហៈ​ដែលទូទាត់ភ្លាមៗ (កិច្ចសន្យា​ស្តង់ដារ)

កិច្ចសន្យាកិច្ចសន្យា​មាន​ន័យថាធីកតម្លៃ​​នៃ​កិច្ចសន្យា​មួយ
(ក្នុង​តម្លៃ​មួយ​ធីក)
គម្លាត​ធម្មតាគម្លាត​តម្លៃ​ទិញ​លក់ VIP/ECN
Gold100 troy oz0.01USD154
Silver1000 troy oz0.001USD144

កំណត់ចំណាំ​លើ​តារាង​នានា

  • កិច្ចសន្យា​នៃផលិតផល​លោហៈដែលទូទាត់ភ្លាមៗ របស់ USGFX គឺ​ជា​ទម្រង់​ពិសេស​នៃ CFD ដែល​អនុញ្ញាត​ឱ្យ​អ្នកប៉ាន់ស្មាន​លើ​ការប្រែប្រួល​តម្លៃក្នុងទីផ្សារផលិតផល​លោហៈដ៏​មានតម្លៃ។ កិច្ចសន្យា​ទាំងអស់ ត្រូវបានទូទាត់​តែ​ជា​សាច់ប្រាក់​ ប៉ុណ្ណោះ។
  • គម្លាត​នៃការជួញដូរ​ទាំងអស់ អាចមានការប្រែប្រួល ជាពិសេស​​ក្នុងស្ថានភាព​លក្ខខណ្ឌមិនទៀងទាត់។ USGFX នឹង​មិន​គិតកម្រៃជើងសារ​បន្ថែម​ណា​មួយ​ទេ បើ​អ្នក​មិន​ទាន់​បាន​ចុះហត្ថលេខា​​លើ​កិច្ចសន្យា​កម្រៃជើងសារ​ជាមួយ​នឹង​ភ្នាក់ងារ។
  • បើ​គ្មាន​កិច្ចព្រមព្រៀង​ជាលាយលក្ខណ៍​អក្សរ​រវាង​ភ្នាក់ងារ​និង​អតិថិជន​ទេ​នោះ USGFX នឹង​មិន​គិត​កម្រៃជើងសារ​បន្ថែម​ណាមួយ​ឡើយ។ ទោះជាយ៉ាង​ណា​ USGFX នឹង​គិតថ្លៃ USD 3 ក្នុង​មួយ Lot លើ​គណនី ECN។
  • ទំហំ​ប្រតិបត្តិការ​ស្តង់ដារ គឺ​ជា​កិច្ចសន្យា​មួយ។ ​យោង​តាម​ប្រភេទ​ខុសៗគ្នា​នៃ​គណនី​ជួញដូរ ប្រតិបត្តិការ​អាច​នឹង​ជា​ផ្នែក​នៃ​កិច្ចសន្យា។
  • USGFX ស្រង់​តម្លៃ​លោហៈដែលទូទាត់ភ្លាមៗ រយៈពេល 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ ជា​ធម្មតា ​ចាប់​ពី​ម៉ោង 22.00 (GMT) នៅ​ថ្ងៃ​អាទិត្យ​រហូត​ដល់​ម៉ោង 22:00 (GMT) នៅ​ថ្ងៃ​សុក្រ។
  • សម្រាប់​ប្រតិបត្តិការ​ផលិតផល​លោហៈ​ដែលទូទាត់ភ្លាមៗ ការកែតម្រូវលើការផ្តល់មូលនិធិ ត្រូវ​បាន​គេ​គណនា និង​ប្រកាស​ទៅ​កាន់​គណនី​អតិថិជន​ជារៀងរាល់ថ្ងៃ។

ការកែតម្រូវលើការផ្តល់មូលនិធិ ត្រូវបាន គណនា​​​ដូច​ខាងក្រោម ៖
S = L*P*D*V
ក្នុងករណី ៖

  • S= ចំនួន​ទឹកប្រាក់​ជួញដូរ​រំកិលឆ្លងថ្ងៃ
  • L= ទំហំ Lot តាម​កិច្ចសន្យា
  • P= អត្រា​រំកិលឆ្លងថ្ងៃ (pips) នៃ​ផលិតផល​ទាក់ទង​នឹងលោហៈ
  • D= ចំនួននៃ​អត្រា​រំកិល​ឆ្លងថ្ងៃ​ដែល​គណនា
  • V= តម្លៃ pip នីមួយៗ​សម្រាប់ផលិតផល​ទាក់ទង​នឹងលោហៈ

​ការកែតម្រូវលើ​ការប្រាក់​ប្រចាំថ្ងៃ ត្រូវ​បាន​គណនា​សម្រាប់​ស្ថានភាព​ ​ដែល​បើកចំហ​មុន​ម៉ោង 23:00 (GMT) និង​ដែល​នៅ​តែបើក​ក្រោយ​ម៉ោង 23:00 (GMT)។

បើ​យើង​មិន​ជូនដំណឹងទៅ​អ្នក​ជាលាយលក្ខណ៍​អក្សរ​ទេ​នោះ អត្រាការប្រាក់​ដែល​បាន​ប្រើ នឹង​ស្មើ +/- 2% លើ ឬ​ក្រោម​អត្រា​ការប្រាក់​របស់ Libor សម្រាប់​កិច្ចសន្យា ​ស្តង់ដារ។ USGFX សូម​រក្សាសិទ្ធិ​កែប្រែ​រូបមន្ត​​ដែល​បាន​ប្រើ​សម្រាប់​គណនា​អត្រា​រំកិលឆ្លងថ្ងៃ។

សម្គាល់ ៖ សម្រាប់​ស្ថានភាព​ជួញដូរ​ទាំងឡាយ​ដែល​នៅ​មាន​ការបើក​ចំហ​មុន​ម៉ោង 23:00 នៅ​ថ្ងៃ​ពុធ​ដែល​នៅ​ចំហ​រហូត​ដល់​ក្រោយ​ម៉ោង 23:00 នៅ​ថ្ងៃ​ពុធ ឥណទាន ឬ​ឥណពន្ធ​ដែល​មាន​ការប្រាក់​ប្រចាំថ្ងៃ​នឹង​មាន​ការគិត​សម្រាប់​រយៈពេល​បី​ថ្ងៃ​ដែល​មាន​ការធៀប​ទៅ​នឹង​រយៈពេល​មួយ​ថ្ងៃ។ ការទូទាត់សង​​រយៈពេល​បី​ថ្ងៃ​នេះ ក្ដោប​លើ​ការទូទាត់​ចំពោះ​ការជួញដូរ​នៅ​ចុង​សប្ដាហ៍។

ក្រុម​អ្នកវិនិយោគ​អាច​មើលឃើញ​អត្រា​រំកិលឆ្លងថ្ងៃ​ជួញដូរ​លើ​​កម្មវិធី​ជួញដូរ MT4 ដូច​ខាងក្រោម ៖ ដាក់​​កណ្ដុររបស់​អ្នក​នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង Window ឃ្លាំ​មើល​ទីផ្សារ MT4→ចុច​កណ្ដុរ​ខាង​ស្ដាំ→និមិត្តសញ្ញា→ជ្រើស​ប្រភេទ​ជួញដូរ​អត្រាការប្រាក់​ពេលយប់​ដែល​អ្នក​ចង់​ពិនិត្យមើល→ជ្រើស​លក្ខណៈសម្បត្តិ​ដើម្បី​មើល​អត្រា​រំកិលឆ្លងថ្ងៃ​សម្រាប់​ផលិតផល​ពាក់ព័ន្ធ។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ