មណ្ឌល​សិក្សា

របៀប​នៃការជួញដូរ FX ប្រព្រឹត្តទៅ

សញ្ញាណ​នៃ​ការជួញដូរនៅលើ​ទីផ្សារ FX មាន​លក្ខណៈ​សាមញ្ញ នៅពេល​ដែល​គេ​ដឹង​ថា រូបិយប័ណ្ណ​មួយ​ប្រភេទ​គឺ​ជា​ប្រភេទ​ផលិតផល​ដែល​តម្លៃ​របស់វា​ផ្លាស់ប្តូរចុះឡើង​ធៀប​នឹង​រូបិយប័ណ្ណ​មួយ​ទៀត។ តាមរយៈ​ការទិញ (ឬ​ការលក់) រូបិយប័ណ្ណ​មួយ​ប្រភេទ ​អ្នកជួញដូរ​នៅ​លើ​ទីផ្សារ FX មាន​បំណង​រកចំណេញ​ពី​ការឡើង​ចុះ​នៃ​អត្រា​ប្ដូរ​ប្រាក់​នៅ​លើ​ទីផ្សារ FX។ ភាពទាក់ទាញ​នៃ​ទីផ្សារ FX គឺ​ថា ​ថ្លៃ​ជួញដូរ​មាន​កម្រិត​ទាប​ខ្លាំង។ នេះមានន័យថា គេ​អាច​ធ្វើ​ប្រតិបត្តិការ​ជួញដូរ​បាន​សម្រាប់​រយៈពេលដ៏​ខ្លី​បំផុត (តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ) ដ៏​ដូចជា​រយៈពេលវែង​ជាង​នេះ​ដែរ។

ឧទាហរណ៍

អ្នកជួញដូរ​ម្នាក់​ជឿថា EUR ប្រហែល​ជា​នឹង​ឡើងថ្លៃ​បើ​ធៀបនឹង USD ហើយ​ទិញ EUR 1 លាន តាម​អត្រា​ប្ដូរ​ប្រាក់​ដែល​ស្មើ​នឹង 1.5000។ ភ្លាមៗ​ក្រោយ​មក អត្រា​ប្ដូរ​ប្រាក់​ឡើង​ដល់ 1.5050 ហើយ​អ្នកជួញដូរ​បិទ​ស្ថានភាព​ជំនួញ​សម្រាប់​ចំនួនទឹកប្រាក់ USD 5,000។
EUR 1,000,000 ក្នុងអត្រា 1.50 = USD 1,500,000
EUR 1,000,000 ក្នុងអត្រា 1.5050 = USD 1,505,000
គម្លាត = ប្រាក់ចំណេញ​សុទ្ធ USD 5,000

គូ​រូបិយប័ណ្ណ​សំខាន់ៗ

មាន​រូបិយប័ណ្ណ​ប្រហែល​ជា 170 ប្រភេទ​នៅ​លើ​ពិភពលោក។ ទោះជាយ៉ាងណា ក៏​គេ​ប្រមូលផ្តុំសកម្មភាព​ទៅ​លើ​គូ​រូបិយប័ណ្ណ ‘ធំៗ’ ចំនួន​ប្រាំមួយ​ដែលពន្យល់​ប្រាប់​អំពី​ទំហំទឹកប្រាក់​សរុប​ប្រហែល​ជា​ពីរ​ភាគ​បីនៃប្រាក់ចំណេញសរុប។
គូ​រូបិយប័ណ្ណ​សំខាន់ៗ​ ៖
EUR/USD (27%)
USD/JPY  (13%)
GBP/USD (12%)
AUD/USD (6%)
USD/CHF (5%)
USD/CAD (4%)

ការផ្គូផ្គង​រូបិយប័ណ្ណ

នៅ​លើ​ទីផ្សារ FX រូបិយប័ណ្ណ​មួយ​ប្រភេទ​ជានិច្ចកាល​ត្រូវបានវាយតម្លៃ​ដោយ​ធៀប​ទៅ​នឹង​រូបិយប័ណ្ណ​មួយ​ទៀត។ រូបិយប័ណ្ណ​គោល គឺ​ជា​ប្រភេទ​រូបិយប័ណ្ណ​ដែល​គេ​អាច​គិត​ដល់ថា​ជា​រូបិយប័ណ្ណ​យោង។ ឧទាហរណ៍ នៅ​ក្នុង​ការវាយតម្លៃ​គូ​រូបិយប័ណ្ណ EUR/USD មួយ EUR គឺ​ជា​រូបិយប័ណ្ណ​គោល ហើយ​សម្រង់តម្លៃ​កំណត់​អំពី​ចំនួន​ទឹកប្រាក់ USD ដែល​ត្រូវទិញ។ ស្រដៀងគ្នា​នេះ​ដែរ នៅ​ក្នុង​ការវាយតម្លៃ​គូ​រូបិយប័ណ្ណ USD/JPY មួយ USD គឺ​ជា​រូបិយប័ណ្ណ​គោល ហើយ​អត្រាប្ដូរប្រាក់​កំណត់​អំពី​ចំនួន​ទឹកប្រាក់ JPY ដែល​ ត្រូវទិញ។

ថ្លៃ​ទិញចូល និង​ថ្លៃលក់ចេញ

ថ្លៃទិញចូល គឺ​ជាថ្លៃ​ដែល​ទីផ្សារសុខចិត្ត​ទូទាត់ឱ្យ​សម្រាប់​គូ​រូបិយប័ណ្ណ​ជាក់លាក់​លើ​ទីផ្សារ FX។ ថ្លៃលក់ចេញ គឺ​ជា​ថ្លៃ​ដែល​គេ​ត្រៀម​លក់​វា​ចេញ។

ឧទាហរណ៍ នៅ​ក្នុង​ការវាយតម្លៃ​គូ​រូបិយប័ណ្ណ USD/CHF មួយ​ដែល​ស្មើ​នឹង 1.1650/1.653 ថ្លៃទិញចូល​គឺស្មើនឹង 1.1650 ខណៈ​ដែល​ថ្លៃលក់ចេញ​ស្មើនឹង 1.1653។ ជារឿយៗ គេ​សរសេរកាត់​សម្រង់តម្លៃ​ត្រឹម​តែ 'តួលេខ​តូចៗ' ប៉ុណ្ណោះ។ ក្នុង​ករណី​នេះ ការ ស្រង់តម្លៃ​តាម​ទូរសព្ទត្រូវ​និយាយ​ថា 50/53។

ភាពខុសគ្នា​រវាង​ថ្លៃទិញចូល និង​ថ្លៃលក់ចេញ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ​គម្លាត​តម្លៃ​ទិញ​លក់។

Pips

'Pip' (ឯកតា​ប្រែប្រួល​លើ​អត្រាប្ដូរប្រាក់​នៃ​គូ​រូបិយប័ណ្ណ) តំណាង​ឱ្យ​តម្លៃ​​ដែល​ផ្លាស់ប្ដូរ​​ឡើងចុះ​តូចបំផុត​នៃ​គូ​រូបិយប័ណ្ណ​មួយ។ សម្រាប់​រូបិយប័ណ្ណ​ភាគច្រើន គេស្រង់​អត្រា​ប្ដូរប្រាក់​ដល់​ខ្ទង់​ទសភាគ វៀរលែង​តែ​គូ​រូបិយប័ណ្ណ USD/JPY ដែល​ត្រូវ​មាន​ការកត់ចំណាំ​ជាពិសេស។ Pip មួយ តំណាង​ឱ្យ​លេខ​ទី 1/10,000 ឬ 0.0001 នៃ​រូបិយប័ណ្ណ​ធៀប។ ការប្រែប្រួល​ 1 pip ចំពោះ​គូ​រូបិយប័ណ្ណ GPB/USD តាម​អត្រា​ប្ដូរប្រាក់​ដែល​ស្មើ​នឹង 1.6319 គឺ 1.6320។ Pip សម្រាប់ USD/JPY គឺ​គេ​ស្រង់តម្លៃ​ត្រឹម​ខ្ទង់ទសភាគ​ទីពីរ​តែ​ប៉ុណ្ណោះ (ទី 1/100, ឬ 0.01)។

ការគណនា​ចំណេញ និង​ខាត

កម្មវិធី​ទំនើបៗ​បំផុត​ដែល​មាន​ប្រភេទ​ដូច​ជា ស្ថានីយ៍​​ជួញដូរ​របស់ MIG ស្វ័យ​គណនា​ចំណេញ និង​ខាត (P&L) លើ​ស្ថានភាព​ចំណេញ/ខាត។ មុខងារ​នេះ​អនុញ្ញាត​ឱ្យ​អ្នកជួញដូរ​រក្សាការតាមដាន​មើល​នៅ​ពេល​ហាងឆេង​ទីផ្សារ​​ឡើងចុះ​។ ការយល់ដឹង​អំពី​របៀបគណនា មាន​សារៈសំខាន់​ណាស់​ចំពោះ​ក្រុម​អ្នកជួញដូរ​ទាំងអស់។

គំនូសតាង​ខាងក្រោម បង្ហាញព័ត៌មាន​សង្ខេប​អំពី​គូ​រូបិយប័ណ្ណ​ដែល​ផ្ដល់​ដោយ MIG ទំហំ Lot នៃ​គូ​រូបិយប័ណ្ណ​នីមួយៗ និង​តម្លៃនៃ pip នីមួយៗ​ក្នុង​មួយLot។ ឧទាហរណ៍​នៃ P&L ដែល​មាន​ខាងក្រោម ត្រូវបានបំបែក​ចេញ​ពី​គំនូសតាង​នេះ ៖

គូ​​រូបិយប័ណ្ណគម្លាត​តម្លៃ​ទិញ​លក់​ជាមធ្យមគម្លាត​តម្លៃ​ទិញ​លក់​តាម​ស្តង់ដារគម្លាត​តម្លៃ​ទិញ​លក់ VIP/ECN
AUDCAD3.93.32.5
AUDCHF43.42.6
AUDJPY3.83.22.4
AUDNZD4.74.13.3
AUDUSD3.22.61.8
CADJPY3.93.32.5
CADCHF3.93.32.5
CHFJPY43.42.6
EURAUD3.83.22.4
EURCAD4.13.52.7
EURCHF3.632.2
EURGBP3.22.61.8
EURJPY3.22.61.8
EURUSD2.82.21.3
EURNZD5.24.33.2
GBPAUD4.43.83
GBPCAD4.43.83
GBPCHF4.643.2
GBPJPY4.33.72.9
GBPUSD32.41.6
GBPNZD5.254.2
NZDJPY4.23.62.8
NZDUSD3.52.92.1
NZDCHF4.23.72.9
NZDCAD4.23.32.9
USDCAD3.22.61.8
USDCHF3.32.71.9
USDJPY2.82.21.4
USDSGD3.62.81.9
EURSGD4.23.82.2
USDHUF21.220.118
EURHUF21.220.119.2
USDPLN33.62322
EURPLN33.62322
USDCNH3025.722.4
USDDKK35.53025.4
EURDKK35.53025.4
USDNOK35.528.627.3
EURNOK35.530.723.8
USDSEK4336.630
EURSEK544539
USDHKD3832.326.9
USDRUB432368320
USDMXN85.674.767.2
កំណត់សម្គាល់ ៖ គម្លាតដែលដកស្រង់ខាងលើ អាចប្រែប្រួល និងចាប់ផ្ដើមពីកម្រិតដែលបញ្ជាក់ក្នុងតារាង។

ការគណនា​ចំណេញ និង​ខាត - ឧទាហរណ៍

លក់ចេញ EUR/USD ចំនួន 3 Lots តាម​អត្រា 1.3196 ហើយ​ទិញ​វា​ចូល​តាម​អត្រា 1.3122:
ក្នុង​ឧទាហរណ៍​នេះ អតិថិជន​បានចំណេញ​សរុប 74 pips * 3 Lots = 222 pips (ដោយសារ​ពួកគេ​បានលក់ចេញ​តាម​តម្លៃ​ដែល​ខ្ពស់ជាង​តម្លៃ​ដែល​ពួកគេ​បាន​ទិញចូល)។ តម្លៃ pip សម្រាប់ EUR/USD គឺ USD 10 ដូច្នេះ ចំណេញ​សរុប = 222 pips * USD 10 ក្នុង​មួយ pip = USD 2,220។

ទិញចូល USD/JPY ចំនួន 2 Lots តាម​អត្រា 117.75 ហើយ​លក់វាចេញ​តាម​អត្រា 117.32:
ក្នុង​ឧទាហរណ៍​នេះ អតិថិជន​បានខាត​សរុប 43 pips * 2 Lots = 86 pips (ដោយសារ​ពួកគេ​បានលក់ចេញ​តាម​តម្លៃ​ដែល​ទាប​ជាង​តម្លៃ​ដែល​ពួកគេ​បាន​ទិញចូល)។ តម្លៃ pip សម្រាប់ USD/JPY គឺ 1,000 JPY ហើយ​តម្លៃ​នេះ​ស្មើនឹង 1000/117.32 (តម្លៃ USD/JPY នៅ​ពេល​មាន​ការបិទស្ថានភាពជំនួញ) = ប្រមាណជា USD 8.524 អាស្រ័យហេតុនេះ​ទើប​ការខាត​សរុប​របស់​អតិថិជន = 86 pips * USD 8.524 ក្នុង​មួយ pip = USD 733.06។

លក់ចេញ EUR/GBP ចំនួន 2 Lots តាម​អត្រា 0.8615 ហើយ​ទិញ​វា​ចូល​តាម​អត្រា 0.8526:
ក្នុង​ឧទាហរណ៍​នេះ អតិថិជន​បានចំណេញ​សរុប 89 pips * 2 LOTS = 178 pips។ តម្លៃ pip សម្រាប់ EUR/GBP គឺ 10 GBP ហើយ​តម្លៃ​នេះ​ស្មើនឹង 10/1.8500 (ដោយ​សន្មត​ថា​តម្លៃ GBP/USD គឺ 1.8500 នៅ​ពេល​មាន​ការបិទស្ថានភាពជំនួញ) = USD 18.50 អាស្រ័យហេតុនេះ​ហើយ​ទើប​ចំណេញ = 178 pips * USD 18.50 ក្នុង​មួយ pip = USD 3,293។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ