កម្មវិធី (ប្រព័ន្ធសេវាកម្ម)

MT4 MULTITERMINAL

USGFX MetaTrader 4 MultiTerminal

បើ​អ្នក​កំពុង​រកមើល​ធ្វើ​ប្រតិបត្តិការ​គណនី​ចាប់​ពី​ពីរ​ឡើង​ទៅ​នៅ​ពេល​ដំណាលគ្នា Meta Trader 4 MultiTerminal គឺ​ពិត​ជា​ត្រូវ​ឥតខ្ចោះ​សម្រាប់​ការគ្រប់គ្រង​គណនី​ច្រើន បើ​ទោះ​ជា​អ្នកជាអ្នកជួញដូរ​ធម្មតា ឬ​អ្នកគ្រប់គ្រង​ប្រាក់កាស​តាម​បែប​អាជីព​ម្នាក់​ក៏​ដោយ។

គ្រប់​គណនី Multiple MT4 ព្រមៗគ្នា​តែម្ដង។

USGFX MetaTrader 4 MultiTerminal (ដោយ​អនុញ្ញាត​ឱ្យ​អ្នកជួញដូរ​រៀបចំ​គ្រប់គ្រង​គណនី MT4 ច្រើន​ចេញ​ពី​ចំណុច​ប្រទាក់​មួយ) គឺ​ពិត​ជា​ត្រូវ​បាន​គេរចនា​បង្កើត​ឡើង​សម្រាប់​អ្នកគ្រប់​គ្រងប្រាក់កាសប្រាកដមែន។ ម៉ូដ ឬ​របៀប​ប្រតិបត្តិ​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្ដល់​ឱ្យ ​បំពេញ​តាម​លក្ខខណ្ឌ​លើ​ការបែងចែក​ភាគរយ បុរេ​កំណត់​ទំហំ និង​ការបែងចែក​ដើមទុន​ជា​ចំណែកៗ។

ម៉ូដ​បែងចែកប្រាំ​យ៉ាង

បុរេ​កំណត់​ទំហំ ចំនួន​សរុប​សម្រាប់​​បញ្ជា​នីមួយៗ ចំណែក​ស្មើៗគ្នា លើ​អនុបាតដើមទុន លើអនុបាត​ប្រាក់ជួញដូរ។

ទាញយក​ប្រយោជន៍​ឱ្យ​បាន​ច្រើន​បំផុត​ពី​កម្មវិធី MT4 ដ៏​ពេញ​និយម។

USGFX MetaTrader 4 MultiTerminal ប្រមូលផ្ដុំលក្ខណៈ​ពិសេស​ទាំងអស់នៃ MT4 ដោយ​អនុញ្ញត​ឱ្យ​អ្នក​ប្រើទទួល​បាន​បទពិសោធន៍​ងាយស្រួល​លើ​ការជួញដូរ​បាន​យ៉ាងលឿន។

មុខងារពិសេសៗ

  1. លទ្ធភាពនៃការតភ្ជាប់​ដែល​មាន​លំនឹង និង​ការជួញដូរ​លឿន។ រៀបចំ និង​បង្កើតឡើង​ដោយ MetaQuotes ដែល​ជា​ក្រុមហ៊ុនមេ​របស់ MetaTrader4។
  2. ឥតគិតថ្លៃ។ អ្នក​ប្រើ​អាច​អនុវត្តជាមួយ​គណនីសាកល្បង​ជា​មុន។
  3. គ្មាន​គណនី​មេ។ អាច​ជួញដូរ​នៅ​ក្នុង​គណនី​ទាំងអស់​នៅ​ពេល​តែ​មួយ​បាន​ដោយ​មិន​ចាំ​បាច់​រៀបចំ​បង្កើត​គណនី​មេ​មួយ។
  4. ការគ្រប់គ្រង​គណី​ចម្រុះ។ គ្រប់គ្រង​គណនី MT4 ចាប់​ពី 100 ឡើង​ទៅ។
  5. បុរេ​កំណត់​ទំហំ។ បែងចែក និង​ប្រតិបត្តិ​ប្រតិបត្តិការ​អ្នក​តាមរយៈ​បុរេ​កំណត់​ទំហំ។
  6. មតិព័ត៌មាន​អំពី​សន្ទនីយភាព និង​ដំណឹង​ថ្មីៗ​បំផុត។ អាច​ទទួល​បាន​មតិព័ត៌មាន​អំពីសន្ទនីយភាព និង​ដំណឹង​បច្ចុប្បន្នភាព (ម៉ូដ​នៅលើបណ្តាញអ៊ីនធើណិត)។
  7. ការត្រួតពិនិត្យពេញលេញ។ មាន​ការត្រួតពិនិត្យ​លើ​ស្ថានភាព​ជួញដូរ​របស់អ្នក និង​បញ្ជា​ជួញដូ​រដែលព្យួរទុក។
  8. ការប្រតិបត្តិ​តាម​បញ្ជា​ផ្សេងៗ។ ប្រតិបត្តិ​តាម​បញ្ជា​ជា​ច្រើន​ប្រភេទ​ដែល​រួមមាន បញ្ជជួញដូរ​លើ​ទីផ្សារ បញ្ជា​ជួញដូរ​ដែល​ព្យួរទុក និង​យកចំណេញ។
  9. ព័ត៌មាន​​ប្រតិបត្តិការលម្អិត បង្ហាញ​ពីព័ត៌មានលម្អិតនៃ​គណនី​ទាំងអស់រួម​មាន ប្រាក់ចំណេញ កម្រៃជើងសារ កិច្ចសន្យាប្តូរអត្រាការប្រាក់ សមតុល្យ និង​កម្រិត​ប្រាក់តម្កល់។
  10. គ្មាន EA។ មិន​អាច​ប្រើ EA និង​សូចនាករ​វិភាគ​តាម​បច្ចេកទេស។
  11. ប្រព័ន្ធ​ផ្ដល់​ដំណឹង និងប្រព័ន្ធផ្តល់​សញ្ញាប្រាប់​ដែល​បំពាក់មកជាមួយ។
  12. ប្រព័ន្ធ​អាប់ដេត​ភ្លាមៗ​ដែល​បំពាក់មកជាមួយ។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ