កម្មវិធី (ប្រព័ន្ធសេវាកម្ម)

ការជួញដូរ​ជា​សាធារណៈ

ចង់ជួញដូរ​​ដែរ តែ​មិន​មាន​ពេល​ដើម្បី​ស្ថិត​នៅ​លំដាប់​កំពូល​នៃ​ទីផ្សារ? តើ​អ្នក​មាន​យុទ្ធសាស្ត្រ​ជួញដូរ​ផ្ទាល់ខ្លួន​របស់អ្នក​ឬទេ? អត់បញ្ហា​អ្វី​ទាំងអស់។ ដោយ​ការប្រើ​ជម្រើស​ជួញដូរ​ជាសាធារណៈ​របស់​យើង ​ឥឡូវនេះ អ្នក​អាច​​ដាក់​កំណត់​គណនី​អ្នក​ឱ្យ​ទៅ​តាម​ការជួញដូរ​នៃ​ក្រុម​អ្នកជួញដូរ​អាជីព។

នៅ USGFX យើង​ផ្ដល់​នូវជម្រើស​កម្មវិធី​ជួញដូរ​ជា​សាធារណៈ​ចំនួន 2។ ជ្រើសរើសយក ZuluTrade ឬ Myfxbook ហើយ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកជួញដូរ​អាជីព​​ជួយ​ធ្វើការ​ឱ្យ​អ្នក!

ដោយ​ការប្រើ ZuluTrade អ្នក​មិន​ចាំបាច់​ត្រូវ​សិក្សា ឬ​ពិនិត្យតាមដាន​មើល​ទីផ្សារ​ទេ ពីព្រោះ​អ្នកផ្ដល់​សញ្ញាជួញដូរ​រាប់រយ​នាក់​មក​ពី​គ្រប់ច្រកល្ហក​លើ​ពិភពលោក​នឹង​ធ្វើ​វា​ជំនួស​អ្នក។ គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើនោះ​គឺ​ជ្រើសយក​អ្នក​ផ្ដល់​សញ្ញា​ជួញដូរ​ដែល​អ្នក​ចង់បាន ហើយ ZuluTrade នឹង​បម្លែង​ការណែនាំ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​ឱ្យ​ទៅ​ជា​ការជួញដូរ​ផ្សាយផ្ទាល់​ចូល​មក​ក្នុង​គណនី​ជួញដូរ USGFX របស់អ្នក។ គ្រប់​ដំណើរ​នៃ​ការងារ​មាន​ការរៀបចំហើយ​ជាស្រេច​សម្រាប់​អ្នក និង​ដោយ​ឥត​មាន​គិតថ្លៃ​អ្វី​ទាំងអស់។

Myfxbook ផ្ដល់​នូវ​កម្មវិធី​ទំនាក់ទំនង​សង្គម​ដោយ​ឥតគិតថ្លៃ​ដំបូង​គេ​លើ​ពិភពលោក​ដោយ​មាន​ចំណុចប្រទាក់​បណ្ដាញ​បែបទំនើប និង​ងាយស្រួល​ប្រើ។ តាមរយៈ​ការប្រើ​កម្មវិធី Myfxbook អ្នកប្រើ​អាច​សម្រេច​ជ្រើសយក​ប្រព័ន្ធ​មួយ ឬ​ច្រើន​​ពី​ក្រុម​អ្នក​ជួញដូរ​​រាប់ពាន់អ្នក​ដែល​បាន​ផល​កំពូលៗ និង​មាន​ការបញ្ជាក់ត្រឹមត្រូវ​នៅ​លើ​កញ្ចប់វិនិយោគ​ផ្ទាល់ខ្លួន​របស់ពួកគេ​នៅ​ក្នុង​គណនី​ផ្ទាល់​ជាមួយ USG ដែល​គេ​អាច​ជ្រើសរើស​វា​តាមតម្រូវការ ហើយ​អ្នកជួញដូរ​អាច​ថែម ឬ​លុបចោល​ឈ្មោះ​អ្នកផ្ដល់​សញ្ញា​ជួញដូរ​ចេញ​ពីកញ្ចប់វិនិយោគ​របស់ពួកគេ សមស្រប​សម្រាប់​អ្នក​ចាប់ផ្ដើម​ជួញដូរ forex ដែល​កំពុង​ត្រូវការ​ស្វែងយល់​ពី​គំរូតួនាទី​អាជីព។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ