មណ្ឌល​សិក្សា

អ្នក​​ដើរតួ​សំខាន់ៗ

រយៈពេល​បីឆ្នាំ​កន្លងទៅ ទីផ្សារ​រូបិយប័ណ្ណ​បរទេស​បាន​ពង្រីកខ្លួន​ពី​ទីផ្សារ​មួយ​ដែល​ធនាគារ​នានា​ត្រូវ​ធ្វើ​ប្រតិបត្តិការ​​ក្នុង​ចំណោម​ពួកគេ​ ទៅ​ជា​ទីផ្សារ​មួយ​ដែល​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​កំពុង​ចូលរួម។ ទីផ្សារ​ទាំងនេះ​រួម​មាន​ក្រុមហ៊ុន​អន្តរការី ក្រុមហ៊ុន​មិន​មែន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ សហគ្រាសវិនិយោក មូលនិធិ​សោធននិវត្តន៍ និង​ទុនសម្រាប់​យកចំណេញ​ពី​គម្លាត​តិចតួចនៃ​អត្រាការប្រាក់។

ការផ្ដោត​ជាសំខាន់​របស់វា បាន​ពង្រីក​ចេញ​ពី​ការបម្រើ​សេវាកម្ម​នាំចូល និង​នាំចេញ​រហូតដល់​ការកាន់កាប់​ចំនួនទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ការវិនិយោគ​បរទេស និង​លំហូរ​ដើមទុន​ផ្សេងៗ​ ​ដែល​កំពុង​ប្រព្រឹត្តទៅ។ នៅចុងបញ្ចប់ ការជួញដូរ​ក្នុងថ្ងៃតែមួយ​លើ​រូបិយប័ណ្ណ​​កាន់តែ​ពេញនិយម​ឡើងៗ​ ដោយ​មាន​ក្រុមហ៊ុន​នានា​បាន​ផ្ដល់​នូវ​មធ្យោបាយ​ជួញដូរ​ដល់​អ្នកវិនិយោគ​តូចតាច។

ទីផ្សារ​រូបិយប័ណ្ណ គឺ​ជាទីផ្សារដែល 'ពុំចាំបាច់ប្រតិបត្តិការដល់កន្លែង' (OTC) មួយ​ដែល​មាន​ន័យ​ថា មិន​មានទីតាំងសម្រាប់​ការប្ដូរប្រាក់ និង​សភាផាត់ទាត់ ដែលការបញ្ជាទិញ​ត្រូវផ្គូរផ្គងគ្នា។ 'មជ្ឈមណ្ឌល' ជួញដូរតាម​រយៈភូមិសាស្ត្រ​ដែលមាននៅជុំវិញ​ពិភពលោក គឺ (តាមលំដាប់នៃ​ភាព​សំខាន់) ៖ ទីក្រុងឡុងដ៍, ញូវយ៉ក, តូក្យូ, សិង្ហបុរី, ហ្វ្រែងហ្វឺត, ហ្សឺណែវ & ហ្ស៊ូរិច, ប៉ារីស និង​ហុងកុង។ ជាពិសេស ការជួញដូរ​លើ​ទីផ្សារ​រូបិយប័ណ្ណ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​រវាង​អ្នកចូលរួម​លើ​មូលដ្ឋាន​ជឿជាក់ និង​កិត្តិសព្ទ​ដែល​ផ្ដល់ឱ្យ​តាម​កិច្ចព្រមព្រៀង​មួយ។ ក្នុង​ករណី​នៃ​ការជួញដូរ​របស់​ធនាគារ​ជាមួយ​នឹង​ធនាគារ​មួយ​ផ្សេងទៀត គឺ​ពួកគេ​ធ្វើ​ដោយ​ឈរ​លើ​មូលដ្ឋាន​នោះ​ទាំងស្រុង។ នៅ​តាម​ទីផ្សារ​រាយរង អតិថិជន​ទាមទារ​ឱ្យ​មាន​កិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរ និង​ដែល​ទទួល​យកបាន​ដោយផ្អែកតាមច្បាប់​រវាង​ពួកគេ និង​​ក្រុមហ៊ុន​អន្តរការី ក្នុងការ​ដោះដូរគ្នា​ដើម្បី​ទទួល​បាន​ការកក់ប្រាក់លើ​មូលដ្ឋាន​មួយ​ដែល​អតិថិជន​អាច​នឹង​ជួញដូរ​ទៅ​បាន។

អ្នកចូលទីផ្សារ​មួយ​ចំនួន អាច​នឹង​ទទួល​បាន​ការអនុញ្ញាត​ឱ្យចូល​ទីផ្សារ 'ទំនិញ' បាន ដោយ​ការធ្វើ​ប្រតិបត្តិការ​ឆ្លងប្រទេស​សម្រាប់​ការទិញ ឬ​ការលក់​ទំនិញ​។ មួយចំនួន​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង 'ការវិនិយោគ​ដោយ​ផ្ទាល់' លើ​គ្រឿងចក្រ និង​បរិក្ខារ ឬ​អាច​ឱ្យ​ចូលក្នុង 'ផ្សារហិរញ្ញវត្ថុ' ដោយ​ការជួញដូរ​ជាអន្តរជាតិ​នូវ​សញ្ញាប័ណ្ណ​បំណុល​រយៈពេល​ខ្លីៗ។ អ្នកវិនិយោគ អ្នករកចំណេញ​ក្បាលកាក់ និងបរិកប្បី (អ្នករកស៊ីទិញដូរដើម្បីបានចំណេញច្រើន) អាច​មាន​ការផ្ដោតលើ​រយៈពេល​ណាមួយ​ចាប់ពី​ពីរ​បី​នាទី​រហូត​ដល់​ច្រើនឆ្នាំ​។ ​បើទោះជាលក្ខណៈផ្លូវការ ឬ​ឯកជន​ក្ដី ហើយ​បើ​ទោះជា​មូលហេតុ​របស់​ពួកគេ គឺ​ការវិនិយោគ ការរកចំណេញក្បាលកាក់ ការរកស៊ីទិញដូរដើម្បីបានចំណេញច្រើន ការទិញចូលលក់ចេញភ្លាមៗ ការចំណាយ​នាំចូល ឬ​ស្វះស្វែងរកប្រៀបលើ​អត្រា​ប្ដូរប្រាក់​ក៏​ដោយ ក៏​ពួកគេ​គឺ​ជាផ្នែក​នៃ​តម្រូវការរួម និង​ផ្ដល់​រូបិយប័ណ្ណ​ដែល​ពាក់ព័ន្ធទាំងអស់ - ពួកគេទាំងអស់ក៏​ដើរតួនាទី​ក្នុង​ការកំណត់​អត្រា​ការប្រាក់​ខណៈ​នោះ​ដែរ។

ធនាគារ​ពិភពលោកនៃការជួញដូរ FOREX

ធនាគារ​កាណាដា (ប្រទេសកាណាដា)

ធនាគារ​កាណាដា គឺ​ជា​ធនាគារ​កណ្ដាល​នៃ​ប្រទេស​នេះ។ វា​មិនមែន​ជា​ធនាគារ​ពាណិជ្ជទេ ហើយ​ក៏​មិន​ផ្ដល់​នូវ​សេវា​ធនាគារកិច្ច​ឱ្យ​ដល់​សាធារណៈជន​ដែរ។ ជាជំនួស វាទទួលខុសត្រូវ​ចំពោះ​គោលនយោបាយ​រូបិយប័ណ្ណ​នៃ​ប្រទេសកាណាដា រូបិយប័ណ្ណ​ធនាគារ ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ទុន។ តួនាទី​ដ៏​សំខាន់​របស់​វា​ដូចដែល​មាន​កំណត់​នៅ​ក្នុង​ច្បាប់​នៃ​ប្រទេស​កាណាដា​គឺ 'លើកកម្ពស់ការឧបត្ថម្ភធន​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​កាណាដា'។

ធនាគារ​អង់គ្លេស (ចក្រភពអង់គ្លេស)

តួនាទី និង​ភារកិច្ច​នៃ​ធនាគារ​នេះ បានវិវត្ត និង​ផ្លាស់ប្ដូរ​ក្នុង​ប្រវត្តិ​របស់ខ្លួន​អស់ពេល​ជាង​បីរយឆ្នាំមក​ហើយ។ ដោយ​រាប់ចាប់ពីគ្រឹះរបស់វាមក វា​បាន​ក្លាយ​ទៅ​ជា​ធនាគារិក​នៃ​រដ្ឋាភិបាល ហើយ​ជាទូទៅ​វា​បាន​ក្លាយ​ទៅ​ជា​ធនាគារិក​មួយក្នុងប្រព័ន្ធ​ធនាគារ​ចាប់តាំង​ពី​ចុង​សតវត្ស​ទី 18 - ធនាគារ​របស់​ធនាគារិក។ ដូចគ្នា​នឹង​ការផ្ដល់​សេវា​ធនាគារកិច្ច​ដល់​អតិថិជន​របស់ខ្លួន​ដែរ​នោះ ធនាគារ​កណ្តាលនៃ​ប្រទេស​អង់គ្លេសគ្រប់គ្រង​ចាត់ចែង​លើ​រូបិយប័ណ្ណ​បរទេស និង​ការបម្រុង​មាស​របស់​ចក្រភព​អង់គ្លេស។

ធនាគារ​នេះ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​ពីរ - ការពារ​ស្ថេរភាព​រូបិយប័ណ្ណ និង​ហិរញ្ញវត្ថុ។ សាធារណៈជន​ទូទៅភាគច្រើន​បំផុត ប្រហែល​ជា​ស្គាល់​ធនាគារ​នេះ​តាមរយៈ​រូបិយប័ណ្ណ​ធនាគារ​របស់ខ្លួន ហើយ​និង​សេចក្ដីសម្រេច​លើ​អត្រា​ការប្រាក់​របស់វា​នៅ​ពេល​ថ្មីៗ​ក្រោយ​មកទៀត។ ធនាគារ​នេះ​បាន​ទទួល​ភាពផ្ដាច់មុខ​លើ​ការចេញ​រូបិយប័ណ្ណ​នៅ​ប្រទេស​អង់គ្លេស និងប្រទេសវេល​ចាប់តាំងតែ​ពី​ដើម​សតវត្ស​ទី 20 មក​ម្ល៉េះ។ តែចាប់តាំង​ពី​ឆ្នាំ 1997 មក ធនាគារ​នេះ​មាន​ទំនួលខុសត្រូវ​តាម​លក្ខន្តិកៈ​ចំពោះ​ការកំណត់​អត្រា​ការប្រាក់​ជា​ផ្លូវការ​របស់ចក្រភព​អង់គ្លេស។

ធនាគារ​ជប៉ុន (ប្រទេស​ជប៉ុន)

ធនាគារ​ជប៉ុន គឺ​ជា​ធនាគារ​កណ្ដាល​នៃ​ប្រទេស​ជប៉ុន។ វា​គឺ​ជា​នីតិបុគ្គល​ដែល​បង្កើតឡើង​ដោយ​អាស្រ័យ​លើ​ច្បាប់ធនាគារ​នៃ​ប្រទេស​ជប៉ុន (ដែល​ចាប់​ពី​នេះ​ទៅ​ហៅ​ថា៖ «ច្បាប់») និង​មិន​មែន​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន​មួយ​ទេ។ ច្បាប់​កំណត់​ទិសដៅ​ធនាគារ​ 'ឱ្យ​ចេញ​រូបិយប័ណ្ណ​ធនាគារ និង​ដើម្បី​អនុវត្ត​ការគ្រប់គ្រង​លើ​រូបិយវត្ថុ និងរូបិយប័ណ្ណ' និង 'ដើម្បី​ធានា​បាន​នូវ​ការទូទាត់​ទុន​ក្នុង​ចំណោម​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ ដែល​តាមរយៈនេះ​រួម​ចំណែក​ដល់​ការរក្សា​ប្រព័ន្ធ​ហិរញ្ញវត្ថុឱ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ'។

ច្បាប់នេះ ក៏​មាន​ចែងលក្ខខណ្ឌ​ឱ្យ​មាន​គោលការណ៍​របស់​ធនាគារ​ចំពោះ​ការគ្រប់គ្រង​លើ​រូបិយវត្ថុ និង​រូបិយប័ណ្ណ​ដូច​ខាងក្រោម​ដែរ ៖ 'គោលបំណង​របស់​វា ផ្ដោតលើ​ការគ្រប់គ្រង​រូបិយវត្ថុ និង​​រូបិយប័ណ្ណ​តាមរយៈ​ការស្វែងរក​ស្ថេរភាព​តម្លៃ​ដោយ​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ច្បាស់លាស់'។

ធនាគារ​ម៉ិចស៊ិក (ប្រទេសម៉ិចស៊ិក)

ធនាគារ​ម៉ិចស៊ិក គឺ​ជា​ធនាគារ​កណ្ដាល​នៃ​ប្រទេស​ម៉ិចស៊ិក​ដែល​មាន​លក្ខណៈ​ឯករាជ្យ​ដោយ​ផ្អែកលើរដ្ឋធម្មនុញ្ញ​ចំពោះ​ការបំពេញមុខងារ និង​ការគ្រប់គ្រងរដ្ឋបាល។ គោលបំណង​របស់​ខ្លួន​គឺ​ផ្ដល់​ឱ្យ​សេដ្ឋកិច្ចនៃ​ប្រទេស​ម៉ិចស៊ិកនូវ​រូបិយប័ណ្ណ​ជាតិ​។ តាមរយៈ​ការធ្វើ​ដូច្នោះ ទិសដៅ​សំខាន់​របស់ខ្លួន​គឺ​ ព្យាយាម​រក្សាស្ថេរភាព​អានុភាព​ចំណាយ​រូបិយប័ណ្ណ​របស់ខ្លួន។ បន្ថែម​ពីនេះ វាអាស្រ័យ​ទៅ​លើ​ធនាគារខ្លួនឯង ​ដែល​ត្រូវ​លើកកម្ពស់​អភិវឌ្ឍន៍​ប្រព័ន្ធ​ហិរញ្ញវត្ថុដ៏​រឹងមាំ និង​ធានា​ឱ្យ​បាន​នូវ​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​របស់ប្រទេសប្រកបដោយ​ប្រសិទ្ធភាព។

ធនាគារ​កណ្ដាល​អឺរ៉ុប (សហភាព​អឺរ៉ុប)

ECB គឺ​ជា​ធនាគារ​កណ្ដាល​សម្រាប់​រូបិយប័ណ្ណ​តែ​មួយ​គត់​របស់អឺរ៉ុប គឺ​ប្រាក់​អឺរ៉ូ។ កិច្ចការចម្បង​របស់ ECB គឺ​រក្សា​អានុភាព​ទិញ​របស់ប្រាក់ Euro និង​ស្ថេរភាពនៃ​តម្លៃ​នៅ​តំបន់​ចរាចរណ៍​ប្រាក់អឹរ៉ូ។ តំបន់​ចាយប្រាក់​អឺរ៉ូ រួម​មាន 18 ប្រទេស​ក្នុងសហភាព​អឺរ៉ុប ត្រូវ​បាន​ដាក់ឱ្យ​ប្រើ​រូបិយប័ណ្ណ Euro តាំង​ពី​ឆ្នាំ 1999 មក។

​ធនាគារ​បម្រុង​សហព័ន្ធ (សហរដ្ឋ​អាមេរិក)

គណៈកម្មាធិការ​ទីផ្សារ​បើកចំហ​របស់​សហព័ន្ធ (FOMC) កំណត់ចេញ​នូវ​គោលនយោបាយ​រូបិយប័ណ្ណ​ដើម្បី​ជួយ​លើកកម្ពស់​គោលដៅ​សេដ្ឋកិច្ច​ជាតិ។ ប្រធាន​ធនាគារ​សហព័ន្ធ​ប្រចាំនៅ​ញូវយ៉ក គឺ​ជា​ប្រធាន​ធនាគារ​តំបន់​តែ​ម្នាក់​គត់​ដែលទទួលបាន​ការបោះឆ្នោត​ឱ្យ​ជាប់​ជា​អចិន្ត្រៃយ៍ និង​ជាទូទៅត្រូវ​បាន​ជ្រើសរើស​ជា​អនុប្រធាន​របស់សហព័ន្ធ។ ប្រធាន​ផ្សេង​ទៀត​បម្រើ​ការងារឆ្លាស់វេនគ្នា​រយៈពេល​មួយឆ្នាំ​ម្ដង។

ធនាគារ​បម្រុង​អូស្ត្រាលី

តួនាទីចម្បង​របស់​ធនាគារ​បម្រុង​អូស្ត្រាលី (RBA) គឺ​គោលនយោបាយ​រូបិយប័ណ្ណ។ សេចក្តីសម្រេច​លើ​គោលនយោបាយ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​តាមរយៈ​ក្រុមប្រឹក្សា​ធនាគារ​បម្រុង ដោយ​មាន​ទិសដៅ​សម្រេច​ឱ្យ​បាន​នូវ​អតិផរណា​កម្រិត​ទាប និង​ស្ថេរភាព​ក្នុង​រយៈពេល​មធ្យម។ តួនាទី​ធំៗ​របស់ខ្លួន គឺ​ការរក្សា​ស្ថេរភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​លើកកម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ទូទាត់។ ធនាគារ​នេះ ​ជា​អ្នកចូលរួម​យ៉ាង​សកម្មភាព​មួយ​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ តាមរយៈការរៀបចំចាត់ចែង​ទុនបម្រុង​បរទេស​របស់​អូស្ត្រាលី បោះផ្សាយរូបិយប័ណ្ណ​អូស្ត្រាលី និង​បម្រើការងារ​ជា​ធនាគារិក​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី។ ព័ត៌មាន​ដែល​ផ្ដល់​ឱ្យ​ដោយ​ធនាគារ​បម្រុង​ រួមមាន ស្ថិតិលេខ - ឧទាហរណ៍ ព័ត៌មាន​ស្ដីពី​អត្រាការប្រាក់, អត្រាប្ដូរ​ប្រាក់ និង​កំណើនរូបិយប័ណ្ណ និង​ឥណទាន - និង​ការបោះពុម្ពផ្សាយ​ដ៏ច្រើន​អំពី​ប្រតិបត្តិការ និង​ការសិក្សាស្រាវជ្រាវ​របស់ខ្លួន។

ធនាគារ​បម្រុង​នូវែល​សេឡង់ដ៍ (ប្រទេស​នូវែល​សេឡង់ដ៍)

ធនាគារ​បម្រុង​នូវែល​សេឡង់ដ៍ គឺ​ជា​ធនាគារ​កណ្ដាល​នៃ​ប្រទេស​នេះ។ គោលបំណង​ជារួម​របស់ខ្លួន គឺ​ដើម្បី​រក្សាការពារ​ស្ថេរភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ធនាគារអនុវត្តគោលបំណងនោះតាមរយៈ​វិធី​ប្រាំយ៉ាង​ដូចខាងក្រោម ៖

  • ធ្វើ​ប្រតិបត្តិការ​គោលនយោបាយ​រូបិយប័ណ្ណ​ដើម្បី​សម្រេច និង​ការពារ​បាន​​នូវ​ស្ថេរភាព​តម្លៃ។
  • លើកកម្ពស់​ការប្រព្រឹត្តទៅ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព។
  • ឆ្លើយតប​នឹង​តម្រូវការ​រូបិយប័ណ្ណ​របស់​សាធារណៈជន។
  • មើលការខុសត្រូវ និង​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ប្រកបដោយ​សុវត្ថិភាព។
  • ផ្ដល់​នូវ​សេវាជំនួយ​ដែល​មាន​ប្រសិទ្ធភាព​ឱ្យ​ដល់​ធនាគារ។

ធនាគារ​ជាតិ​ស្វីស (ប្រទេសស្វីស)

ធនាគារ​ជាតិ​ស្វីស អនុវត្ត​គោលនយោបាយ​រូបិយប័ណ្ណ​របស់​ប្រទេស​ក្នុង​នាម​ជា​ធនាគារ​កណ្ដាល​ឯករាជ្យ​មួយ។ វា​មាន​កាតព្វកិច្ច​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លក្ខន្តិកៈ​ឱ្យ​បំពេញ​តួនាទី​ដោយ​យោង​តាម​ផលប្រយោជន៍​នៃ​ប្រទេស​​ទាំងមូល។ គោលដៅ​ចម្បង​របស់​វា គឺ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថេរភាព​តម្លៃ ដោយគិតគូរដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជារួម។ នៅក្នុង​ការធ្វើដូច្នោះ​ដែរ​ វា​បង្កើត​ឱ្យ​មាន​នូវ​បរិយាកាស​ដ៏​សមស្រប​សម្រាប់​កំណើន​សេដ្ឋកិច្ច។ ច្បាប់នេះ ក៏​មាន​ចុះលក្ខខណ្ឌ​ឱ្យ​មាន​គោលការណ៍​របស់​ធនាគារ​ចំពោះ​ការគ្រប់គ្រង​លើ​រូបិយវត្ថុ និង​រូបិយប័ណ្ណ​ដូច​ខាងក្រោម​ដែរ ៖ 'គោលបំណង​របស់​វា នឹង​ផ្ដោតលើ​ការគ្រប់គ្រង​រូបិយវត្ថុ និង​​រូបិយប័ណ្ណ​តាមរយៈ​ការស្វែងរក​ស្ថេរភាព​តម្លៃ​ដោយ​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ច្បាស់លាស់'។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ